ប្រាសាទបាយ័ន

ប្រាសាទបាយ័ន

ប្រាសាទបាយ័ន

ឈ្មោះ: ប្រាសាទបាយ័ន
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៏ទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធ និង ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរធំ ខេត្តសៀមរាប



ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃ ក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៏ទី១២ និងដើមសតវត្សរ៏ទី១៣​ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនះមាន តួប៉មនិមួយៗមានមុខបួន ដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល៥ទៀត សរុបទាំងអស់៥៤កំពូល ដែលតំណាងអោយ ខេត្តក្រុងខ្មែរ ទាំង៥៤ នៅសម័យកាល នោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤ នោះតំណាងអោយព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀតគិតថាជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទីមួយ និងទី២មានថែវដែលមានចំលាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល១៦ និងស្ថិតនៅជាន់ទី៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចំលាក់ដ៏ល្អប្រណិតដែលរៀបរាប់ពី រឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅរៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជុលមាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចម្បាំង និងព្យុះហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ។

ប្រាសាទ បាយ័ន

ប្រាសាទ បាយ័ន
ប្រាសាទ បាយ័ន

ប្រាសាទ បាយ័ន

ប្រវត្តិនៃឈ្មោះបាយ័ន

ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកពីគំនិតរបស់លោក Bosserlier ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេមានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក Cœdès ដែលបានឲយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វែជយន្តដែលនិយាយនៅក្នុងសិលាចារិក។ វែជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទល្បើកអង្គរវត្តដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲព្រះពិស្ណុការ(វិគ្វក្សន) ចុះមកឋានកណ្តាលដើម្បីកសាង ប្រាសាទឲព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់គាត់ក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើអោយដូចទៅនឹងស្នាដៃនៅលើផែនដីរបស់វិគូករ្មន។

ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន

ចម្លាក់ព្រះពុទ្ធអង្គប្រក់នាគស្ថិតនៅក្នុងឥរិយាបទសមាធិ ត្រូវបានគេរកឃើញនៅបាតអណ្តូងដែល ស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះបង្អាញឲ្យយើងដឹងនូវ ផ្នត់គំនិតនយោបាយនាសម័យព្រះបាទជ័យវរ្ម័នទី៧ កាលពីចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌‌ប្រវត្តិសាស្រ្តបានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្អាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្អាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ពីព្រោះថាបល័ង្គ ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះអាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ ព្រះអង្គដែល តំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័នទី៧តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាម ព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោកត្រាណេបានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្អាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅ ក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជត្រូវបានគាំទ្រដោយអ្នកប្រាជ្ញធំៗដូចជា ហ្រ្គូលីយេ និងស៊ីដេស ជាដើម ។ គួររំលឹកថា ព្រះពុទ្ធដ៏ធំរបស់យើងត្រូវបានគេជួលជុល ឡើងវិញព្រោះ ត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូងក្រោយពីប្រតិកម្មសិវៈ និយមចំពោះ លទ្ធិព្រះពុទ្ធសាសនាក្រោយពី ព្រះបាទជ័យវរ្ម័នទី៧ បានសោយទិវង្គតទៅនោះ ។

ក្បាច់ចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័ន





ប្រាសាទ






0 comments:

Post a Comment