ប្រាសាទប្រែរូប

ប្រាសាទប្រែរូប

ប្រាសាទប្រែរូប

ឈ្មោះ: ប្រាសាទប្រែរូប
អ្នកកសាង: ព្រះបាទរាជេន្រ្ទវរ័្មន
កាលបរិច្ឆេទកសាង: ៩៦១ រឺ ៩៦២
ឧទ្ទិសថ្វាយ: ព្រះឥសូរ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប



ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ម៉ែត្រ ពីផ្លូវខែ្វងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា‌ គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦ ។ ផែ្អកតាមឯកសារ"ដើមកំណើតអង្គរ" ដែលរៀបរៀងដោយលោក មារ បូ មន្រ្តីអភិរក្សតំបន់អង្គរ ខេត្តសៀមរាបបោះពុម្ពនៅ ឆ្នាំ១៩៦៩ បានសរសេរឲ្យដឹងថា ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី១០ ក្នុងគ.ស ៩៦១ ដោយ ព្រះបាទរាជេន្រ្ទវរ័្មនមច្ឆាមរណៈ "ព្រះនាមសេវៈលោការ " ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទមេបុណ្យ ក៏ប៉ុនែ្តប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយប្រាសាទមេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទភ្នំព្រមទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម៉េ្លះ ហើយមានរៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។ តាមការបង្អាញពីមន្រ្តីផែ្នកបុរាណវិទ្យា នៃក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាមសិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការកសាងយ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទរាជេន្រ្ទវរ័្មន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្រ្ទបាត្រស្វរៈ ដាក់នៅនឹងតួ ប្រាសាទកណ្តាល ហើយក៏មានបង្អាញដោយរូប សំណាកព្រះអង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទងទៅនឹង លទ្ធិព្រហ្មញ្ញសាសនា។



ប្រាសាទ






0 comments:

Post a Comment