ប្រាសាទបាពួន

ប្រាសាទបាពួន

ប្រាសាទបាពួន

ឈ្មោះ: ប្រាសាទបាពួន
អ្នកកសាង: ព្រះបាទឧទាយទិត្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៏ទី១១
ឧទ្ទិសថ្វាយ: ព្រហ្មមញ្ញសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប



បា្រសាទបាពួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រលានជល់ដំរី។ ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទាយទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានចំលាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។

ប្រាសាទនេះជាប្រភេទប្រាសាទភ្នំតំណាងអោយភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥ X ១២៤ ម៉ែត្រព័ទ្ធជុំវិញ។ លក្ខណៈពិសេសមួយទៀតនៃប្រាសាទនេះ គឺផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅទិសខាងកើត មានលក្ខណៈជាស្ពានទ្រដោយសរសរមូលបីជួរ។ នៅជាន់ទីមួយ ទីពីរ ទីបី នៃប្រាសាទមានថែវធ្វើពីថ្មភក់។

អំពីឈ្មោះប្រាសាទ

ប្រាសាទបាពួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែភូវន តែប៉ុណ្ណោះ ហោយពាក្យថា ភូវន ក្លាយជាភូនវិញ។ ពាក្យត្រីភូវន មានន័ថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំនែកពាក្យដែលក្លាយទៅជាពួន គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់។



ប្រាសាទ






0 comments:

Post a Comment