ប្រាសាទបាណន់

ប្រាសាទបាណន់

ប្រាសាទបាណន់ស្ថិតនៅលើ ភ្នំបាណន់ បច្ចុប្បន្នជារមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយនៅក្នុងខេត្ត បាត់ដំបង នាទិសពាយ័ព្យនៃ ប្រទេសកម្ពុជា ។ ប្រាសាទនេះនៅខាងត្បូងទីរួម ខេត្តបាត់ដំបងចម្ងាយ 25គីឡូម៉ែត្រដោយធ្វើដំណើរ ប្របតាមមាត់ស្ទឹងសងែ្កជាប់រហូតដល់ភូមិកន្ទឺ ឃុំកន្ទឺ ស្រុកបាណន់ ប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី11 ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល5 គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ2001។ កំពូលប្រាសាទ ទី2 នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។

0 comments:

Post a Comment