ប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់ មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហសិវរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រះហ្មមញ្ញសាសនា។ ប្រាសាទនេះប្រហែលជាត្រូវបានសាងសង់ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូចតែចម្លាក់នៅ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។

អំពីឈ្មោះប្រាសាទ

ឈ្មោះនៃប្រាសាទក្រវ៉ាន់នេះ រហូតមកដល់សព្វថ្ងៃនេះគឺមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើឈ្មោះវាមកពីប្រភពណា? តាមការសរសេរនៅក្នុងសៀវភៅបរទេស ភាគច្រើនដែលស្តាប់ ប្រជាជនអានមិនច្បាស់ទៅជាសរសេរ ក្រវាញ តែតាមការពិតប្រជាជនហៅប្រាសាទនេះថា ក្រវ៉ាន់ ព្រោះប្រជាជនយល់ថាក្រវ៉ាន់នេះ ជាឈ្មោះផ្កាដែលនៅម្តុំនេះសំបូរ។ ក្រវ៉ាន់ជាឈ្មោះផ្កាមួយបែបក្រអូប មានផ្កាស្រដៀងនឹងរំដួល ប៉ុន្តែវាតូចៗជាងផ្ការំដួល។

ប្រភពឯកសារ

សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភឆ្នាំ២០០៥​ ដោយលោក កែវ ភួង



ប្រាសាទ






0 comments:

Post a Comment