ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០មែត្រការេ)។ ដងភ្នំនេះមានលក្ខណៈចោទ ខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើ ដំណើរចេញពីទីរួមខេត្តព្រះវិហារវិញវាមានចំងាយត្រឹមតែ១០៨គីទ្បូ មែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះ មានជណ្តើរមួយដែលអាចឲ្យគេទ្បើងទៅដល់កំពូលភ្នំដែលជាទីតាំងរបស់ ប្រាសាទព្រះវិហារ ស្ថិតនៅ។ សព្វថ្ងៃនេះ អ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែទ្បើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុង ការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយ ត្រូវបានសាងសង់ទ្បើងនៅក្នុងអំទ្បុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម ព្រះបាទយសោវរ្ម័នទី១(សាងសង់ក្នុងព.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងព.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២(សាងសង់ក្នុងព.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦សាងសង់ ក្នុងព.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្តី ពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
0 comments:
Post a Comment