ប្រាសាទភ្នំជីសូរ

ប្រាសាទភ្នំជីសូរ

ប្រាសាទភ្នំជីសូរ

ឈ្មោះ: ប្រាសាទភ្នំជីសូរ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១១ (១០០២-១០៥០)
ឧទ្ទិសថ្វាយ: ព្រហ្មមញ្ញសាសនា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ស្រុកសំរោង ខេត្តតាកែវ



ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវាង ស្រុកសំរោង មានចំងាយប្រហែល62 គីទ្បូមែត្រពីទីក្រុង ភ្នំពេញ គេអាចធ្វើដំណើរពី ទីក្រុងភ្នំពេញ​ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ2 កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយពេល1ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ 5គីទ្បូមែត្រ ពីផ្លូវជាតិ។ ប្រសិនបើ គេធ្វើដំណើរពីទីរួម ខេត្ត តាកែវ វិញ គេចំណាយពេលត្រឹមតែ15នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ17គីទ្បូមែត្រ។

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។

ឯកសារយោង

  1. គេហទំព័រ គ្រប់គ្រងភូមិបាល
  2. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោកកែវ ភួង ទំព័រ៦២-៦៣


ប្រាសាទ






0 comments:

Post a Comment