ប្រាសាទមេបុណ្យខាងកើត

ប្រាសាទមេបុណ្យខាងកើត

ប្រាសាទមេបុណ្យខាងកើត

ឈ្មោះ: ប្រាសាទមេបុណ្យខាងកើត
អ្នកកសាង: ព្រះបាទរាជេន្រ្ទវរ្ម័ន
កាលបរិច្ឆេទកសាង: សតវត្សរ៏ទី១០នៃគ.ស
ឧទ្ទិសថ្វាយ: ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា
ស្ថាបត្យកម្ម: អាណាចក្រខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប



ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយខាងកើត ចំងាយប្រហែល ៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្រ្ទវរ្ម័ន ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយនោះគោកអស់ទៅហើយ។

អំពីឈ្មោះបា្រសាទ

ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយខាងលិច (បារាយទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មានន័យថា ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។



ប្រាសាទ






0 comments:

Post a Comment