ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារ

ខេត្ត បន្ទាយមានជ័យ គឺជាខេត្តថ្មីនៅលើទឹកដីចាស់សម្បូរ ទៅដោយសម្បត្តិវប្បធម៌‌ និងធនធានធម្មជាតិ ដែលបុព្វបុរសខែ្មរ បានបន្សល់ទុកឲ្យដែល មានរួមទាំង រមណីយដ្ឋាន ទនេ្ល បឹងបួ ប្រាង្គប្រាសាទដែលមានពាសពេញដីសំរាប់ទាក់ទាញភ្ញៀវទេសចរ នៅក្នុងនោះ ប្រាសាទបន្ទាយឆ្មារ ក៏ស្ថិតនៅក្នុងទឹកដីនៃ ខេត្ត បន្ទាយមានជ័យដែរ ដែលត្រូវបានគេចាត់ទុកជា រមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្ត និង ជាបេតិកភ័ណ្ឌ សម្បត្តិវប្បធម៌‌របស់ ពិភពលោកទៀតផង ប្រាសាទបន្ទាយឆ្មារ ត្រូវបានកសាងឡើងនៅ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី 12 និងទី13 នៃ គ្រិស្តសករាជដើម្បីឧទ្ទិស ថ្វាយចំពោះព្រះ សិន្រ្ទកុមារបុត្រារបស់ព្រះអង្គព្រមទាំងសេនាស្មោះត្រង់ 4នាក់ ទៀតដែលបានស្លាប់ បាត់បង់ជីវិតនៅលើសមរភូមិ។

រូបចម្លាក់នៅប្រាសាទបន្ទាយឆ្មា


ព្រះពុទ្ធរូបទ្រង់ព្រះព្នានលើបល្ល័ង្កនាគ ធ្វើអីថ្មភក់នៅ
កំពុងស្វាយ មានលំនាំបែបព្រះពុទ្ធរូបនៅប្រាសាទបា
យន្ដដែរ (តំកល់នៅសារមន្ទីរ ចំលាក់អាស៊ី - ហ្គីមេ

រូបចំលាក់ព្រាហ្មណ៍មុខបួន ធ្វើពីថ្មភក់ ពណ៌លឿងចាស់
មានកំពល់ ១១០ សង្ទីម៉ែត្រ (នៅបាត់ដំបង) ប្រហែលជា
ត្រូវបានសាងនៅក្នុងអំលុងពាក់កន្ដាលសតវត្សទី១០ (តំ
កល់នៅ សារមន្ទីរ រូបចំលាក់អាស៊ី - ហ្គឺមេ


ព្រះកេស ព្រះសិវៈ ត្រូវបានរកឃើញនៅភ្នំបុក, សាង
ឡើងនៅពាក់កន្កាលទី១ នៃសតវត្សទី១០ មានកំពស់
៤៦ ស.ម (តំកល់នៅសារមន្ទីរ ចំលាក់អាស៊ី -ហ្គីមេ)


ព្រះសិវៈ ឈរធ្វើពីថ្មភក់បៃតង កសាងឡើងនៅអំលុង
ពាក់កន្ដាលទី២ នៃសតវត្សទី១១ កំពស់ ១០៤ សង្ទីម៉ែត្រ
(តំកល់នៅសារមន្ទីរ ចំលាក់អាស៊ី - ហ្គីមេ)





ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រមួយអង្គដ៏ធំ ធ្វើអោយព្រះទេសកម្ពុជា ស្គាស់តែសុខសន្ដិភាព សំបូរសប្បាយជានិច្ច
ជីវប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំ ដោយសិលាចារឹកនៅ ប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលា
ចារឹកនៅ ប្រាសាទបន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និង ជាពិសេស ដោ
យសិលាចារឹកនៅ ប្រាសាទភិមានអាកាស ដែលចងក្រង និងនិពន្ធតាក់តែងឡើង ជាកំនាព្យកាព្យឃ្លោង ដោយព្រះអគ្គ
មហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងអិន្រ្ទទេវី។


រូបទេវតាពាក់កន្ដាលខ្លួននៅចុងសតវត្សទី១២ នៅប្រាសាទព្រះ
ខាន់ អង្គរ ធ្វើពីថ្មភក់ប្រផេះខ្ចី ចំលាក់មានកពល់ ៤៣ សម ហើ
យមានភាពគគ្រាតគគ្រើម ពុំស្អាតល្អទេ (តំកល់នៅសារមន្ទីរចំ
លាក់អាស៊ី - ហ្គីមេ)




ប្រាសាទ






0 comments:

Post a Comment