កើតមកជាមនុស្ស
|
-កើតមកជាមនុស្ស
| កុំរឹងកុំរូស
| កុំធ្វើជនពាល
|
កុំបោក កុំប្រាស
| កុំឆ្កឹះកុំឆ្កៀល
| កុំដើរតិះដៀល
|
| មិនធ្វើការងារ ។
|
|
-កើតមកជាមនុស្ស
| កុំលង់កុំលុះ
| អំពើពាលា
|
កុំដើរលួចប្លន់
| នោះអន់គ្រប់គ្រា
| ចាប់បានវេទនា
|
| ជាប់គុកច្រវាក់ ។
|
|
-កើតមកជាមនុស្ស
| កុំមានចិត្តទ្រុស្ត
| កុំដើរកាប់ចាក់
|
កុំធ្វើជាចោរ
| សាមាន្យអបលក្ខណ៍
| គេបាត់លុយកាក់
|
| គេជេរផ្ដាសា។
|
|
-កើតមកជាមនុស្ស
| កុំគិតតែគូស
| ផ្លូវខុសនោះណា
|
លួច គោ គ្របី
| ម្ខាស់គេឈឺផ្សា
| កុំចិត្តឬស្យា
|
| ប្រហារគេឯង ។
|
|
-កើតមកជាមនុស្ស
| កុំឲ្យពន្យុះ
| កុំដើរលេងល្បែង
|
កុំផឹកប៉ោឡែ
| ដេកដួលគេសែង
| គ្រួសារចំបែង
|
| ព្រោះក្រែងខ្លួនស្លាប់។
|
|
-កើតមកជាមនុស្ស
| កុំដើរជជុះ
| ឲ្យគេឈឺចាប់
|
កុំធ្វើអាក្រក់
| ថ្ងៃក្រោយគង់យ៉ាប់
| កុំអុជអាលប្រាប់
|
| កើតរឿងឈ្លោះគ្នា ។
|
|
-កើតមកជាមនុស្ស
| ចេះបែងចែកពុះ
| គ្រប់ពេលវេលា
|
ប្រព្រឹត្តតែល្អ
| រួបរួមសាមគ្គឺ
| នោះទើបយូរយា
|
| ស្គាល់ត្រើយ សុខសាន្ត ។
|
-កើតមកជាមនុស្ស
| ដើរតាមគំនូស
| ចាស់ ពី បុរាណ
|
កាន់យកសីលទាន
| ធម៌អាថ៌ជាប់ប្រាណ
| ដើរតាមលំអាន
|
| ព្រះ ពុទ្ធប្រដៅ ។
|
|
0 comments:
Post a Comment