បំណងរបស់ពុក

បំណងរបស់ពុក

.ប៉ាភ្ជួរ ប៉ារាស់កាប់គាស់លី

ខិតខំសំភីរៀងរាល់ថ្ងៃ

បង្ហូរញើសឈាមក្រោមក្តៅថ្ងៃ

ប្រយោជន៍ដើម្បី ប្រពន្ធកូន។

.ខ្លួនប៉ាធានា គ្រប់កិច្ចការ

ចាត់ទុកអាត្មាដូចជាក្បូន

បញ្ជិះចម្លងរាល់រូបកូន

សណ្តោងសណ្តូនដល់ត្រើយនាយ

.ការងារធ្ងន់ស្រាលប៉ាមិនគិត

លំបាកផ្លូវចិត្ត ឬផ្លូវកាយ

ពេលណាឃើញកូនសើចសប្បាយ

ទុក្ខប៉ារសាយ ស្បើយមួយគ្រា

.ប៉ាជមរុញកូនឱ្យបានចេះ

រៀនយកចំណេះចេះវិជ្ជា

សង្ឃឹមថ្ងៃក្រោយ កូនភ្លឺថ្លា

ទីពឹងអាត្មាខ្លួនឯងបាន

.ប៉ាចង់ឱ្យកូនកសាងខ្លួន

ថ្លៃថ្លាមាំមួនណាកល្យាណ

ចំណែករូបប៉ាមិនប៉ុន្មាន

ឥឡូវខ្លួនប្រាណកាន់តែចាស់

.ប៉ាចង់ឱ្យកូនដើរផ្លូវត្រូវ

ព្យាយាមប្រដៅទូន្មានណាស់

ឱ្យស្គាល់ខុសត្រូវ ឱ្យបានច្បាស់

កុំឱ្យប្រទះផ្លូវអបាយ

.ចូរកូនរក្សាវង្សត្រកូល

បងប្អន្អូមិត្តមូល កុំខ្ចាត់ខ្ចាយ

ល្បែងស្រី ល្បែងស្រា ចៀសឱ្យឆ្ងាយ

បាបមិត្តទាំងឡាយកុំពាក់ព័ន្ធ

.ប៉ាចង់ឃើញកូនបានក្តីសុខ

សម្បត្តិស៊ីចុកមានគ្រប់ក្រាន់

បើមានកូនចៅ ប្តីប្រពន្ធ

កុំបីរិះគន់ ទាស់តែងគ្នា

.ឥឡូវកូនប៉ាទាំងឡាយអើយ

ពុកម៉ែចាស់ហើយកូនពុំងា

អ្វី ៗ ផ្ញើលើកូនគ្រប់គ្នា

ជា ប្ញ ពុំជា នៅលើកូន

2 comments:

  1. Good meaning!! who is a writter or you wrote, so great!

    ReplyDelete
  2. សូមអរគុណ​សំរាប់ការសរសើរ តែខ្ញុំមិនសរសេរ​ខ្លួនឯងទេ។ ខ្ញុំចង់សរសេរ​កំណាព្យឲ្យដូចបងដែរ​តែមិនពិរោះសោះ ធ្វើម៉េច?

    ReplyDelete