ប្រាសាទ​ព្រះវិហារ

ប្រាសាទ​ព្រះវិហារ Prasat Phreah Vihea


កំណាព្យប្រដៅសៀម





































































៚នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់
ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់


គ្រប់ទីគ្រប់ឋាន។

៚នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន
ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបានតុលាការបាន


កាត់ក្ដីរួចហើយ។

៚នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ
បើចង់សុខខ្លួនចេញកុំងាកក្រោយ យើងប្រាប់អោយហើយ


នេះការព្រមាន៕

និពន្ធដោយ Khmer Students Association in Germany សូមមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

Phreah Vihea Temple

កន្លែងដែលកំពុង ទាស់ទែងគ្នា
នេះជារូបដែលថៃគេគិតជាតួប្រាសាទ ជារបស់គេ
ប្រាសាទព្រះវិហារ មើលពីលើ (ដោយ ផែនទីរបស់ Google)
រូបភាព ការធ្វើបាតុកម្ម នៅប្រទេសថៃ ដែលទាក់ទងនិងប្រាសាទព្រះវហារ
ចំរៀងពីប្រាសាទព្រះវិហារ សូមស្ដាប់ៈ
ឬខារ៉ាអូខេ


































៚ឱ​ខេត្ត​ព្រះវិហារ​វន្ទា​ថ្វាត់ថ្វាយចិត្ត​មិន​រសាយ ស្ដាយ​ក្នុង​ឱរា
ព្រឹក្សា​ជុំជិត​បាំង​បិទ​សិលាប្រាសាទ​ថ្មដា វាសនា​របស់​ខ្មែរ។
៚ជ្រលង​ដង​ភ្នំ​ចាំ​ព្រំ​សីមាសែន​អនិច្ចា ដល់​ប្រាង្គ​ប្រាសាទ​ខ្មែរ
វល្លិ៍​ព្រៃ​រុំព័ទ្ធ​រលាត់​ដុះ​ស្លែកេរ​អើយ​កេរ​ខ្មែរ អ្នក​ស្នេហា​ជាតិ។
៚ណា​មួយ​បច្ចា​មិត្រ វា​ចង់​យាយីរង​រឿង​វាត​ទី សំភី​គ្រប់​ស្នៀត
ធ្វើ​បាប​ប្រជាឲ្យ​វេទនា​ទៀតនេះ​ជា​មារយាទ​ពុត​ត្បុត​អប្រិយ។
៚ព្រលឹង​បុព្វបុរស​ដែល​ស្មោះ​ខេមរាឋិត​ក្នុង​ចិន្ដា ចារ​ដាស់​ស្មារតី
ថែ​កេរ​មត៌ក​ស្រណោះ​ទឹក​ដីដែល​ជា​ស្នាដៃ ខ្មែរ​អើយ​ត្រូវ​ចាំ៕៚

2 comments:

  1. ខ្ញុំសូមរិះគន់បន្តិចក្នុងការតែងកំណាព្យខាងលើ
    ប្រើពាក្យថា (គ្រប់ទីគ្រប់ឋាន) គឺប្រើពាក្យក្នុងការតែង ជាន់ន័យគ្នា មានវិធីរកពាក្យជាច្រើនទៀតដែលធ្វើ
    អោយកំណាព្យនេះគួរជាប់ចិត្ត

    ReplyDelete
  2. សូមអរគុណ! សំរាប់ការចូលមកលេង​របស់ លោក ខ្មែរបុត្រា! ខ្ញុំបាទក៏មិនមែនជាអ្នកសរសេរ​នូវកំណាព្យ​នេះ​ដែរ​។ តែប្រសិនជា​ខ្ញុំវិភាគ​ទៅ​ដូចជា​មិនមាន​អ្វីដែលគួរចោទ​សោះ។ ព្រោះអី ពាក្យកំណាព្យ​ធ្វើយ៉ាងណា ឲ្យជួន ឲ្យមានន័យផងដែរ ហើយន័យនេះ​ក៏ស្ដាប់ទៅ​ បើតាម​ខ្ញុំ ឋាននេះ យើងក៏អាច និយាយបានថា គ្រប់ប្រទេសក៏បាន​ ខ្ញុំក៏មិនជា​អ្នកចេះ​ដឹងផ្នែក​អក្សរសាស្រ្ត​ប៉ុន្មានទេ ទុកឲ្យប្រិយមិត្រយើង ជួយ​វិភាគផងទៅចុះ។

    ReplyDelete